[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
Mesa
















REPLY
ពូជ​ប៉េងប៉ោះ '​នាង​ពេជ្រ​'
2010-08-16 11:55:57
ពូជ​ប៉េងប៉ោះ '​នាង​ពេជ្រ​' គឺជា​ពូជ​ប៉េងប៉ោះ​ដែល​បាន​ធ្វើ​ការរំដោះ និង​ផ្សព្វផ្សាយ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា នា​ចុងឆ្នាំ ២០០៦ ។ បន្ទាប់​ពី​បាន​ធ្វើ​ការពិសោធន៍​អស់​រយៈពេល​ប្រាំមួយ​រដូវ (​បី​ឆ្នាំ​) កន្លងមក ។ បច្ចុប្បន្ន​ពូជ​ប៉េង​ប៉ោះ '​នាង​តំ​'​បាន​នឹង​កំពុង​ពេញនិយម​ក្នុងចំណោម​ប្រជាកសិករ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ លក្ខណៈពិសេសៗ​របស់​ពូជ​ប៉េង​ប៉ោះ 'នាង​តំ​'

ការលូតលាស់​
​ ​ពូជ '​នាង​ពេជ្រ​' ជា​ពូជ​លូតលាស់​មាន​កំណត់ បានន័យថា ក្រោយ​ប្រមូល​ផល ដើម​របស់​វា​នឹង​ងាប់ ។ ពូច​នេះ​មាន​កម្ពស់​ចាប់ពី ៦០ ស​.​ម ទៅ ១០០ ស​.​ម ដែល​ចាប់​ចេញ​ផា្ក​នៅ​រយៈពេល ៥៥ ថ្ងៃ ចេញ​ផ្លែ​នៅ​រយៈពេល ៦២ ថ្ងៃ និង​ចាប់ផ្តើម​ទុំ​នៅ​រយៈពេល ៨៥ ថ្ងៃ ក្រោយ​ថ្ងៃ​ដុះ ។ គេ​អាច​ធ្វើ​ការប្រមូល​ផល​ចំនួន​ពីរលើក ដោយ​លើក​ទី​មួយ​អាច​ចាប់ផ្តើម​នៅ​រយៈពេល ២០-២៥ ថ្ងៃ ក្រោយ​ចេញ​ផ្លែ និង​លើក​ទី​ពីរ នៅ​រយៈពេល​មួយ​សប្តាហ៍ ឬ​ពីរ សប្តាហ៍​ក្រោយ​ប្រមូល​ផល​លើកទីមួយ ។​

ភាព​ធន់​នឹង​កម្តៅ​
​ ​ជាទូទៅ​កសិករ​ធ្វើការ​ដាំ​ដុះ​ដំណាំ​ប៉េង​ប៉ោះ ចាប់ពី​រដូវ​ទឹកសម្រក ឬ​រដូវរំហើយ (​តុលា​-​មករា​) តែ​សម្រាប់​ការដាំដុះ​ក្នុង​រដូវក្តៅ (​កុម្ភៈ​ឧសភា​) តែងតែ​ជួបប្រទះ​នូវ​ការខូចខាត​ដែល​បណ្តាល​មកពី​ធាតុអាកាស​ក្តៅ​ខ្លាំង​ធ្វើឲ្យដំណាំ​ជ្រុះ​ផ្កា និង​អត្រា​ដាក់​ផ្លែទាប ។ ម្យ៉ាងទៀត​ពូជ​នេះ​មាន​លក្ខណះពិសេ​សមួយ គឺ​ស្លឹក​មាន​រាង​មួរ​ដែល​ធ្វើឲ្យ​ផ្ទៃ​រំ​ភាយ​ទឹក​តូច​ដែល​ចា​ហេតុ​ធ្វើឲ្យ​ពូជ​នេះ​ធន់​ទ្រាំទៅ​នឹង​កំដៅ ។ ដោយឡែក​ពូជ '​នាង​តំ​' អៈ​ច​ដាំ​ដុះ​បាន​ទាំង​នៅ​រដូវ ទឹកសម្រក និង​នៅ​រដូវក្តៅ ។​

ភាព​ធន់​នឹង​ជំងឺ​
ពូជ​ប៉េងប៉ោះ '​នាង​ពេជ្រ​' មាន​ភាព​ធន់​ទ្រាំ​មធ្យម​ទៅនឹង​ជំងឺ​វីរុស លឿង​រួញ​ស្លឹក ដែល​ជា​ជំងឺ​ធ្ងន់ធ្ងរ​មួយ​ដល់​ដំណាំ​ប៉េង​ប៉ោះ ។

ការ​ទុក​គ្រាប់​ដាំ​បន្ត​ ​
​ ​ពូជ​ប៉េងប៉ោះ '​នាង​ពេជ្រ​' ជា​ពូជ​ដែល​អាច​រក្សា​គ្រាប់ពូជ​ទុក​ដាំ​ដុះ នៅ​រដូវ​បន្តបន្ទាប់​ទៀត​បាន មិន​ដូចជា​ពូជ​អ៊ីប្រ៊ីដ​ទេ ។​

ទិន្នផល​
​ ​ទិន្នផល​របស់​ពូជ '​នាង​ពេជ្រ​' អាច​ខ្ពស់​ជាង​ទិន្នផល​របស់​ពូជ អ៊ីប្រ៊ីដ មួយចំនួន​ដែល​កសិក​រទិញ​ពី​ផ្សារ ។ ក្នុង​រដូវក្តៅ​បាន​ផល​ជា​មធ្យម ១៩ តោន ក្នុង​មួយ​ហិកតា ឯ​ក្នុង​រដូវរំហើយ​បាន​រហូត​ដល់ ៣០ តោន ក្នុង​មួយ​ហិកតា ។​

លក្ខណៈ​ផ្លែ​
​ ​ផ្លែ​មាន​រាង​មូល ឬពងក្រពើ មាន​ទម្ងន់​ជា​មធ្យម ៥៥ ក្រាម ។ នៅពេល​ខ្ចី ផ្លែ​មាន​ពណ៌​បៃតង និង​មាន​ពណ៌​ក្រហម​នា​ពេល​ផ្លែ​ទុំ ។ សាច់​ខាងក្នុង​ក៏​មាន​ពណ៌​លឿងទុំ ។ នា​ពេល​ទុំ​ផ្លែ​ប៉េងប៉ោះ​ពូជ​នេះ​មាន​រសជាតិ​ឆ្ងាញ់ មានកម្រាស់​សាច់​មធ្យម​ដែល​អាច​ធន់​ទ្រាំ នឹង​ការ​បេះ​ផ្លែ សមស្រប​សម្រាប់​ការហូប​ជា​បន្លែស្រស់ ដូចជា​ធ្វើ​ឡុកឡាក់​ជាដើម និង​មាន​បរិមាណ​សារធាតុ​ខនិជ​ចិញ្ចឹម​ប្រមាណ ៥.៥ ភាគរយ ។ ផ្លែ​ដែល​ស្រគាល​អាច​រក្សា​ទុក​បាន​ដល់ ១២​ថ្ងៃ ក្នុង​សីតុណ្ហភាព​ធម្មតា ។​

វិធីសាស្ត្រ​ដាំ​ដុះ​ ​
កូន​ប៉េងប៉ោះ​ត្រូវ​បណ្តុះ​នៅលើ​កន្ទោង រហូតដល់​អាយុ​បាន ២០ ទៅ ៣០ ថ្ងៃ ទើប​យក​ទៅ​ដាំ ។ ចន្លោះ​ពី​ដើម​មួយ​ទៅ​ដើម​មួយ​គឺ ៥០ ស​.​ម និង​ចន្លោះ​ជួរ​គឺ ១០០ ស​.​ម ។ រង​ដំណាំ​មាន​ទទឹង ១ ម៉ែត្រ បណ្តោយ ៥ ម៉ែត្រ និង​កម្ពស់ ២០ ស​.​ម ។ ចំពោះ​ការដាំដុះ​ក្នុង​រដូវវស្សា (​ឧសភា​-​សីហា​) ទាមទារ​ឲ្យមាន​ការលើក​រងកម្ពស់ ២៥-៣០ ស​.​ម ហើយ​ប្រសិនបើ​អាច​គ្រប​រង​ដោយ​គម្រប​ចំបើង ឬ​ផ្លាស្ទិ​ក​រឹតតែ​ប្រសើរ ។ នៅពេល​ដំណាំ​ចាប់​ចេញ​កញ្ចុំ​ផ្កា (​ប្រមាណ​ពីរ​សប្តាហ៍​ក្រោយ​ដាំ​) ត្រូវ​ចាប់ផ្តើម​ដោត​ទ្រើង ឬ​ចំណារ​ដើម្បី​ទប់​ដើម និង​ចង្កោម​ផ្លែ​កុំ​ឲ្យ​បាក់​នៅពេល​ផ្លែ​របស់​វា​រីក​ធំ ។ ក្នុង​ផ្ទៃ​ដី​មួយ​ហិកតា គេ​ត្រូវការ​គ្រាប់ពូជ​បរមាណ ២០០ ក្រាម ទៅ ៣០០ ក្រាម សម្រាប់ ចន្លោះ​គុម្ព​ដូចខាងលើ ។ ក្នុង​ផ្លែ​មួយ​ចង្កោម​គួរ​ទុក​ត្រឹម ៤-៥ ផ្លែ ដើម្បី​ឲ្យ​ផ្លែ​ធំ​ល្អ និង​ក្នុង​មួ​យ​ដើម​គួរ​ទុក ៥-៦ ចង្កោម បើ​មាន​ដើម​បែក​ច្រើន​យើង​គួរ​ធ្វើការ​កាត់​វា​ចោល​ខ្លះ ។​

ការប្រើប្រាស់​ជី​
​ ​ការប្រើប្រាស់​ជី​តាម​បច្ចេកទេស នឹង​នាំឲ្យ​ទទួលបាន​ទិន្នផ​ល​ខ្ពស់ ព្រម​ទាំង​គុណភាព​ផ្លែ​ល្អ ។ កម្រិត​ជីរ​ដែលអៈ​ច​ប្រើប្រាស់​គឺ ៧៥:៣០:១០០ គ​.​ក្រ ក្នុង​មួយ​ហិកតា នៃ N : P2O5 : K2O ។ ការប្រើប្រាស់​ជីរ​អាច ​លើសពីនេះ អាស្រ័យ​ទៅ​តាម​កម្រិត​ជីរជាតិ​របស់​ដី ។ ការបា​ច​ជីរ​អាច​ចែក​ជា
English-Khmer.com