[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
Mesa
















REPLY
អង្កាម
2010-08-16 13:27:55
អង្កាម​ គឺជា​សំណល់​សល់ពី​ការ​កិន​យក​អង្ករ​ចេញ​ហើយនៅតាម​រោង​ម៉ាស៊ីនកិនស្រូវ​នានា ។ សព្វថ្ងៃ​នេះ​អង្កាម​លែង​ជា​របស់​ដែល​គេ​បោះចោល​ដូច​ពី​មុន​ទៀតឡើយ វា​ត្រូវ​បាន​គេ​យកមកប្រើ​ធ្វើ​ជា​ប្រយោជន៍ជា​ច្រើន​យ៉ាង ​ក្នុងករណី​ខ្លះ​គេ​បាន​កិន​វា​លាយ​ជាមួយ​ស្រូវ​ឲ្យ​ម៉ដ្ឋ​ធ្វើ​ជា​កន្ទក់​សម្រាប់​លក់​ទៀ​ត​ផង ។​
ការ​កែច្នៃ​យក​អង្កាម​មក​ធ្វើ​ជា​ប្រយោជ​ន៍​ត្រូវបាន​គេ​ធ្វើ​ក្នុង​រូបភាព​មិន​ដូច​គ្នា​ទេ ដូច​តួយ៉ាង​នៅ​ប្រទេស​ឥណ្ទា អង្កាម​ត្រូវបាន​អ្នកស្រុក​យក​ទៅ​ប្រគល់​ឲ្យ​កន្លែង​ផលិត​អគ្គិសនី សម្រាប់​ផលិត​ជា​អគ្គិសនី ចែកចាយ​នៅក្នុង​ភូមិ ។​
រោង​ម៉ាស៊ីនកិនស្រូវ​ខ្នាត​ធំ​ចំនួន ២ អាចមាន​លទ្ធភាព​ផ្តល់​អង្កាម​គ្រប់គ្រាន់​សម្រាប់ឲ្យ​គេ​យក​ទៅ​ផ្គត់ផ្គង់​ដល់​រោង​ម៉ាស៊ីនភ្លើង​មួយ មាន​លទ្ធភាព​ផ្តល់​អគ្គិសនី​ឲ្យដល់​ផ្ទះ​អ្នកស្រុក​បាន​ចំនួន​ជាង ១០០០០​ផ្ទះ ។ ដោយ​មើលឃើញ​ពី​លទ្ធផល​ដ៏​គួរ​ឲ្យ​ពេញចិត្ត​នេះ គេ​មាន​គម្រោង​បង្កើតឲ្យមាន​ជា​កន្លែង​ផលិត​អគ្គិស​នី​បែប​នេះ​ឲ្យមាន​ចំនួន​ច្រើន​ថែមទៀតទៅកាន់​ភូមិ​ឃុំ​ផ្សេងៗ ដែល​នៅ​មិនទាន់​មាន​អគ្គិសនី​ប្រើប្រាស់​នៅ​ឡើយ ។​
​ ​ជាដំបូង​អង្កាម​ត្រូវបាន​បញ្ចូល​ក្នុង​ឡបញ្ឆេះ​មួយ ចំហេះ​ដែល​ទទួល​បាន​ពី​ឡ នេះ​ត្រូវបាន​គេ​បញ្ជូន​តាម​ទុយោ​មួយ​ទៅ​លាង​សំអាត​ជាមួយ​ទឹក​ធម្មតា​សិន រួច​ទើប​បាន​បញ្ជូន​ហ្គាស​នោះ​ទៅកាន់​ម៉ាស៊ីន​មួយបែប ដែល​គេ​បាន​ផលិតឡើង​ ជា​ពិសេសសម្រាប់​ប្រើ​ជាមួ​យ​ហ្គាស​ស្ងួត​បែបនេះ ។​
នៅក្នុង​តំបន់​ខ្លះទៀត គេ​បាន​ប្រើ​អ​ង្កា​ម​ផលិត​ចេញ​ជា​ដុំ​អុស ហើយ​ប្រើប្រាស់​ដុំ​អុស​នេះ​ធ្វើ​ជា​ចំ​ហេះ សម្រាប់​ម៉ាស៊ីន​ប្រើ​ចំហាយ​ទឹក​ផលិត​ចេញ​ជា​អគ្គិសនី​ដោយ​គ្រាន់តែ​បំពាក់​ឌី​ណា​ម៉ូ ភ្ជាប់​មក​ជាមួយ​ម៉ាស៊ីន​ប្រើ​ចំហាយ​ទឹក​គឺជា​ការ​ស្រេច ។ ដោយ​ការប្រើប្រាស់​អង្កាម​ធ្វើជា​ប្រភព​ថាមពល វា​បាន​ជួយ​ធ្វើឲ្យ​គេ​អាច​កាត់បន្ថយ​ការចំណា​យយ៉ាងច្រើន​ទៅលើ​ប្រេង ។ នៅ​ខេត្ត​បាត់ដំបង​មាន​រោង​ម៉ាស៊ីនកិនស្រូវ​ខ្លះ​បាន​ប្រើប្រាស់​អង្កាម​ធ្វើជា​ប្រភព​ថាមពល សម្រាប់​ដំណើរការ​ម៉ាស៊ីន​កិនស្រូវ ជា​ហេតុ​ធ្វើឲ្យ​គេ​កាត់​បន្ថយ​ការប្រើប្រាស់​ប្រេង​ស្ទើរតែ ១០០​ភាគរយ ។​
តែ​អង្កាម​មិនមែន​អាច​ត្រូវបាន​ប្រើ​សម្រាប់​តែ​ម៉ាស៊ីន​ធំៗនោះទេ គឺ​វា​អាច​ប្រើ​បានជា​មួ​យម៉ាស៊ីន​ខ្នាត​តូចៗរបស់​យើង​បែប​ធម្មតា​ក៏​បាន​ដែរ គឺ​ប្រភេទ​ម៉ាស៊ីន​ម៉ាហ្សូត តាមរយៈ​ការប្រើ​ចង្ក្រាន​ឡមួយបែប​ដែល​យើង​អាច​ទិញ​បាន​នៅក្នុង​ប្រទេស​កម្ពុ​ជា​យើង ហើយ​ទើប​ត្រូវបាន​គេ​នាំ​ចូល​ក្នុង​ពេល​ថ្មីៗនេះ​ប៉ុណ្ណោះ យើង​អាច​កែច្នៃ​ឡ ចង្ក្រាន​នេះ​ពី​ការធ្វើ​ជា​ចង្ក្រាន​ធម្មតា​មក​ជា​ការផ្គត់ផ្គង់​ហ្គាស​បន្ថែម​ឲ្យ​ម៉ាស៊ីនម៉ា​ហ្សូត​វិញ ឯការ​កែច្នៃ​គឺ​ងាយ​បំផុត ។ ហ្គាស​ត្រូវបាន​បញ្ជូន​ចូល​ម៉ាស៊ីនម៉ា​ហ្សូត​តាមរយះ​បំពង់ខ្យល់រ​បស់​ម៉ាស៊ីន ដោយ​ត​បំបែក​វា​ជា​រា​ង​អក្សរ​តេ ស្ថិត​ចំ​ក្រោម​បំពង់​ធំ​របស់​ខ្យល់ ។
​ក្រៅពី​អង្កាម​ត្រូវបាន​យកមកប្រើ​ធ្វើ​ជា​ប្រភព​ថាមពល អង្កាម​ត្រូវបាន​គេ​យកមក​ធ្វើ​ជា​វត្ថុ​សម្រាប់​ដុត​ចំអិន​អាហារ​ផងដែរ ។ នៅក្នុង​ខេត្ត​ខ្លះ​នៃ​ប្រទេស​កម្ពុជា​យើង​ គេ​បាន​ប្រើប្រាស់​អង្កាម​សម្រាប់​ដុត​រំងាស់​ស្ករត្នោត បិត​ស្រា ដោយ​គេ​បាន​ធ្វើ​ជា​ឡ​ដីឥដ្ឋ​មួយ ឬ​ពីរ តាម​សេចក្តីត្រូវការ​របស់​គេ ។​
​ ​នៅ​ប្រទេស​ហ្វីលីពីន គេ​បាន​កែច្នៃ​ផលិត​ជា​ចង្ក្រាន​ម្យ៉ាងសម្រាប់​ដុត​អង្កា​ម ឯ​ភ្លើង​ដែល​ចេញមក​គឺ​មាន​ពណ៌​ខៀវ ដូច​ភ្លើង​ហ្គាស​ដែរ ។ វា​ត្រូវ​បាន​គេ​និយម​ប្រើប្រាស់​យ៉ាង​ច្រើន​នៅក្នុង​ប្រទេស​ហ្វីលីពីន ។ វា​គ្មាន​ផ្សែង​មាន​ចំហេះ​ខ្លាំង និង​ងាយស្រួល​ប្រើ ។
គេ​ក៏​អាច​ផលិត​ចង្ក្រាន​នេះ​ដូចគ្នា ដោយ​ប្រើ​អាចម៍រណា និង​កំទេច​អុស សម្រាប់​ដុត​បាន​ដូចគ្នា ។
​នៅ​មាន​ចង្ក្រាន​ដុត​អង្កាម​មួយ​ប្រភេទ​ទៀត ដែល​ដុត​អង្កាម​ដែរ វា​មាន​រាង​ដូច​ជា​សាជី​ផ្ងា​ឡើង​លើ ចង្ក្រាន​ប្រភេទ​នេះ​គេ​មិន​ប្រើ​ភ្លើងអគ្គិសនី​ដូច​ចង្ក្រាន​ផលិត​នៅ​ប្រទេស​ហ្វីលីពីន​ឡើយ ប៉ុន្តែ​គេ​ប្រើ​ឧបករណ៍​ម្យ៉ាង សម្រាប់​ផលិត​ជា​ចំហាយ​ទឹក​កំដៅ​បន្ថែម ឲ្យចំ​ហាយ​ទឹក​នោះ​ស្ងួត​រួច​ទើប​ផ្លុំ​ចូល​ពី​ក្រោយ​ចង្ក្រាន ដោយ​ការប្រើ​បច្ចេកទេសដ៏​ឆ្លាត​វៃនេះ ​គេ​អាច​ចៀសវាង​ការប្រើ​អគ្គិសនី​បាន​ទាំងស្រុង ។ ចង្ក្រាន​ប្
English-Khmer.com