[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
Vann
















REPLY
រឿង​ប្រាជ្ញា- សំណាង- ផល ទាំង ៣ អួត​រិទ្ធិ​តែ​សព្វ​ខ្លួន
2011-01-06 09:05:06
មាន​ពេល ១ ប្រាជ្ញា- សំណាង- ផល​ទាំង ៣​នាក់​បាន​មក​ប្រជុំ​គ្នា
ប្រាជ្ញា​អាង​អួត​ឡើង​ថា ប្រាជ្ញា​មាន​រិទ្ធិ​ពូកែ​ជាង​សំណាង​នឹង​ផល។
សំណាង​អាង​អួត​ឡើង​ថា សំណាង​ថា​មាន​រិទ្ធិ​ធំ​ពូកែ​ជាង​ប្រាជ្ញា​នឹង​ផល។
ផល​អាង​អួត​ឡើង​ថា ផល​មាន​រិទ្ធិ​ជាង​ប្រាជ្ញា​នឹង​សំណាង។
អ្នក​ទាំង ៣ នាក់​អាង​អួត​តែ​សព្វ​រៀង​ខ្លួន​មិន​ដឹង​ជា​អ្នក​ខាង​ណា​មាន​រិទ្ធិ​អានុភាព ​ជាង​ខាង​ណា។​ អ្នក​ទាំង ៣ គិត​ចង់​ដឹង​​ល្បង​រិទ្ធ​គ្នា​មើល ឲ្យ​ដឹង​ជា​អ្នក​ណា​ពូកែ​ជាង​អ្នក​ណា។ ប្រាជ្ញា- សំណាង- ផល ទាំង ៣ នាក់​ជំនុំ​គ្នា ហើយល្បួង​រិទ្ធិ​ទាំង ៣ នាក់​បណ្ដើរ​គ្នា​ទៅមើល​មនុស្ស ១ នាក់​ជា​អ្នក​ក្រ​កំសត់​នៅ​ខ្ញុំ​សេដ្ឋី។ សេដ្ឋីបានឲ្យ​បុរស​នោះ​ឃ្វាល​គោ​ក្របី រក​តែ​សំពត់​អាវ​នឹង​ស្លៀក​ពាក់​គ្មាន។ មនុស្ស​នោះ​ល្ងង់​មិន​ស្គាល់​ខុស​ត្រូវ ចេះ​ដឹង​តែ​ឃ្វាល​ក្របី។
​ប្រាជ្ញា- សំណាង​ទាំង​ពីរ​នាក់ បើ​ផល​អាង​អួត​ថា​ខ្លួន​គ្រាន់​បើ​ឲ្យ​ផល​ទៅ​ជួយ​មនុស្ស​នៅ​ខ្ញុំ​សេដ្ឋី តើ​បាន​គ្រាន់​បើ​យ៉ាង​ដូចម្ដេច​ឡើង នោះ​ក៏​ផល​ក៏​បាន​ទៅ​ជួយ​មនុស្ស​នោះ។ តាំង​ពី​ថ្ងៃ​ដែល​ផល​ទៅ​ជួយ​បុរសនោះមក អ្នក​ភូមិទាំង​ពួង​ចេះ​តែ​នឹក​អាណិត​មនុស្ស​នោះ ក៏​យក​ចំណី​ទៅ​ឲ្យ​មនុស្ស​ជា​ខ្ញុំ​បម្រើសេដ្ឋី​នោះ​ ស៊ី​ពុំ​មាន​ខ្វះ​ចំណី​អ្វី​ សោះ​ឡើយ តែ​ផល​ជួយ​កំឡាំង​ដល់​បាន​តែ​ត្រឹម​ស៊ី​ពុំ​មាន​ខ្វះ​ឡើយ។ ផល​នឹង​គិត​ជួយ​មនុស្ស​នោះ​អ្វី​ត​ទៅ​ទៀតមិន​បាន។
សំណាង- បាន​សួរ​ទៅ​ផល​ថា ផល​ជួយ​មនុស្ស​បាន​យ៉ាង​ណា​ត​ទៅ​ទៀត?
ផល​ឆ្លើយ​ប្រាប់​ទៅ​សំណាង​ប្រាជ្ញា​វិញ​ថា អំណាច​ផល​ជួយ​មនុស្ស​នេះ​បាន​តែ​ប៉ុណ្ណោះ​ទេ។ សំណាង​បាន​ទៅ​ជួយ​មនុស្ស​នោះ​ទៀត ​លុះ​សំណាង​បាន​ទៅ​ជួយ​បន្ថែម ក្របី​ដែល​ឃ្វាល​ទាំង​ប៉ុន្មាន ក៏ជុះអាចម៍​មក​ដាក់​ក្នុង​ក្រោល​ សុទ្ធ​តែ​ដុំ​ពេជ្រ​ទាំង​អស់​ភ្លឺ​ពេញ​ក្រោល តែ​បុរស​យើងមិន​ស្គាល់​ជា​ដុំ​ពេជ្រ​សោះ។ នាយបានរើស​បាន​អាចម៍​ក្របី​១ដុំ​យក​មក​ចង​នឹង​ចុង​ខ្សែ​ក្របី​ គ្រវី​លេង​ភ្លឺ​ព្រោង​ព្រាត​សម្រាប់ដេញក្របី ពេលទៅឃ្វាល​​ជា​រាល់​ថ្ងៃ។ និយាយ​ពី​នាយ​សំពៅ​ដែលកំពុងធ្វើដំណើរលើ​សមុទ្រ ​បានយល់​អំណាច​ រន្ទះ​ពេជ្រ​ដែល​បុរស​នោះ​គ្រវី​លេង ក៏​បើក​សំពៅ​ចូល​មក​សួរ​ថា បុរស​ឯង​បាន​របស់​នេះ​ពី​ណា​មក? បុរស​នោះ​ក៏​ប្រាប់​ថា របស់​នេះ​ជា​អាចម៍​ក្របី​ដែល​ខ្ញុំ​ឃ្វាល​។ នាយ​សំពៅ​ក៏​គិត​ថា មនុស្ស​នេះ​ល្ងង់​ណាស់មិនស្គាល់​ដុំ​ពេជ្រ។ នាយ​សំពៅ​ក៏​សួរ​​ថា បុរស​ឯងឃ្វាល​ក្របី​បុរសឯង ឬ​ក្របី​របស់​អ្នក​ណា? បុរស​នោះ​បានឆ្លើយ​ថា ខ្ញុំ​នៅ​ជា​ខ្ញុំ​សេដ្ឋី​តាំង​ពី​ជីដូន​ជីតា​ តដល់អាពុក​ម្ដាយ​ ដល់​មក​ខ្ញុំ​ជា​កូន​ទៀត។ នាយ​សំពៅ​​សួរ​បន្តថា ជំពាក់​សេដ្ឋី​ប្រាក់​ប៉ុន្មាន​រៀល? បុរស​នោះ​ប្រាប់​ថា អាពុក​ម្ដាយ​ខ្ញុំ​បាននិយាយ​ប្រាប់ថា ជីដូន​ជីតា​ខ្ញុំ​ជំពាក់​លោក​សេដ្ឋី​ប្រាក់​ដើម១០០០៛,០០។ នាយ​សំពៅសួរ​ទៀត​ថា ចុះ​ក្របី​ដែល​ជុះ​អាចម៍មានពន្លឺ​នៅ​ក្នុង​ក្រោល​មាន​ប៉ុន្មាន? បុរស​នោះ​ប្រាប់វិញ​ថា គឺ​ពេញ​តែ​ក្រោល​ក្របី​តែម្តង។ នាយ​សំពៅ​ក៏​គិត​ថា បុរស​នេះ​ជា​មនុស្ស​មាន​សំណាង តែ​មិន​ស្គាល់​ពេជ្រ​ ព្រោះតែ​ល្ងង់។ នាយ​សំពៅ​ប្រាប់​បុរស​នោះ​ថា បើអ្នក​​ព្រម​ធ្វើ​ជា​កូន​យើង យើងនឹង​​ថែរក្សា​ធ្វើ​កូន។ បុរស​នោះ​ឆ្លើយថា ខ្ញុំ​ទៅ​មិនបានទេ ព្រោះ​ជំពាក់​ប្រាក់​លោក​សេដ្ឋី។ នាយ​សំពៅ​ថា មិន​អី​ទេ​ឲ្យ​តែ​បុរស​ឯង​ព្រម​ទៅ​នៅ​ធ្វើ​កូន​យើង​ចុះ​យើង​យក​ប្រាក់ ១០០០៛,០០ ទៅ​លោះ​ពី​លោក​សេដ្ឋី។ ឯ​អាចម៍​ក្របី​ដែល​ជុះក្នុង​ក្រោល​ទាំង​ប៉ុន្មាន យើង​ត្រូវ​យក​ដាក់​ក្នុង​សំពៅ​យើង​ទៅ។ បុរស​នោះ​ក៏​យល់ព្រម។ នាយសំពៅក៏​បាន​យក​ប្រាក់ ១០០០៛,០០ ទៅ​លោះ​ពី​សេដ្ឋី​រួច ក៏​បាន​ទៅ​កើប​ពេជ្រ​ពី​ក្នុង​ក្រោល​ក្របី​ ផ្ទុក​លើសំពៅ​ បរត្រឡប់ទៅ​ទី​លំនៅ​។ នាយ​សំពៅគិត​ពិចារណា​ពីរនាក់​ប្រពន្ធ​ថា កូន​យើង​នេះ​ជា​មនុស្ស​ល្ងង់​ណាស់ នឹងចាត់​ទៅ​ធ្វើ​ជំនួញ​គិត​គូរ​របស់​អ្វី ៗ មិន​កើតសោះ។ បើ​ដូច្នោះ​គួរ​យើង​ទៅ​ដណ្ដឹង​កូន​ស្ដេច​ឲ្យ។ ធម្មតា​ស្ដេច​នៅ​តែ​ស្ងៀម​គ្មាន​ចាំបាច់គិត​គូរធ្វើការអ្វីទេ។ បើ​កូន​ធ្វើ​ស្ដេច​ នឹង​ធ្វើ​បានដោយងាយ។ នាយសំពៅក៏​នាំ​គ្នា​ទៅ​ដណ្ដឹង​កូន​ស្ដេច។ ស្តេចក៏​ព្រម​ព្រៀង​លើកកូនអោយដែរ។ លុះនៅពេលផ្សំដំណេក កូន​ក្រមុំ​ស្ដេច​បានរៀប​ពូក​កន្ទេល​ខ្នល់​ខ្នើយ នឹង​រួម​វេណី​ជា​មួយ​ដូចប្តី ជាធម្មតាដូចគេទាំងព


From:
Replied Message(s)
Vann

1
Replied on: 2011-01-06 09:05:51    
លុះនៅពេលផ្សំដំណេក កូន​ក្រមុំ​ស្ដេច​បានរៀប​ពូក​កន្ទេល​ខ្នល់​ខ្នើយ នឹង​រួម​វេណី​ជា​មួយ​ដូចប្តី ជាធម្មតាដូចគេទាំងពួង។ តែបុរស​នោះ​ជា​មនុស្ស​ល្ងង់​ខ្លៅ មិនបានទៅដេក​នឹង​កូន​ក្រមុំ​ស្ដេចទេ បែរជាទៅ​ដេក​ឯ​ជើង​កំផែង​វាំងទៅវិញ។ លុះ​ព្រឹក​ឡើង​ដើរ​លេង​ឡូ លេង​ឈូង​ជា​មួយ​នឹង​កូន​ក្មេង គ្មាន​សណ្ដាប់​ជា​កូន​ស្ដេច ល្ងង់​មួយ​ថ្ងៃ​ជា ២​ថ្ងៃជាបន្ត។ នាង​នោះ​ក៏​ចេះ​តែ​រៀប​កន្ទេល​ខ្នើយ​ជា​រៀង​រាល់​ថ្ងៃ​ពុំ​ឃើញ​ប្ដី​ទៅ​ដេក​ ជា​មួយ​សោះ។ លុះនាង​ឲ្យ​បម្រើ​ទៅ​ពិនិត្យ​មើល ឃើញ​បុរស​នោះ​ដើរ​ទៅ​ដេក​ដោយ​ជើង​កំផែង​វាំង ហើយ​នាង​កូន​ក្រមុំ​ស្ដេច​ក៏គិតខឹង​នឹង​ស្ដេច​អាពុក ឲ្យ​មាន​ប្ដី​មាន​កិរិយា​មិន​ច្រឡំ​នឹង​គេ ក៏ទៅ​ទូល​ស្ដេច​អាពុក​តាម​ដំណើរ។ ស្ដេច​អាពុក​ឮកាលណា ក៏​ខ្ញាល់​ណាស់​ គិត​ថា បុរស​នេះ​ដែល​បដិបត្តិ​កិរិយា​យ៉ាង​ហ្នឹង ជា​មិន​មែន​ពូជ​ត្រកូល​អ្នក​ខ្ពស់។ នោះគឺ​មកពីនាយ​សំពៅ​ ដែលអាង​តែ​ខ្លួន​មាន​សម្បត្តិ ​ទៅ​យក​មនុស្ស​ខ្ញុំ​គេ​មក​ដណ្ដឹង​កូន​អញ ​ដើម្បី​​មើល​ងាយ។ បើ​ដូច្នេះ​អញត្រូវចាត់​ឲ្យ​ទាហាន​ទៅ​ព័ទ្ធ​រិប​អូសយក​ទ្រព្យ​សម្បត្តិ​ទាំង​អស់។
ពេលនោះ សំណាង​នឹង​ផល​បាន​ដឹង​ហើយ ក៏​​ភិត​ភ័យ​ ព្រោះ​អំណាច​ផល​ ជួយបានត្រឹមតែ​ស៊ី។ ឯ​សំណាង​បាន​ជួយ​ត្រឹម​សោយរាជ្យ។ ប៉ុន្តែ នៅត្រង់​ដោះ​ខ្លួន​ឲ្យ​រួច​ពី​ជីវិត​ទៀតនោះ ​សំណាង​នឹង​ផល​ ជួយមិនបានឡើយ។ ទាំង​ពីរ​នាក់​បាន​ជំនុំ​គ្នា​ថា យើង​ត្រូវ​រត់​ទៅ​ពឹង​ប្រាជ្ញា​។ ប្រាជ្ញា​បាន​ទៅ​ដល់​ជួយ​បុរស​នោះអោយ​ភ្ញាក់​ស្មារតី​ដឹង​ខ្លួន​ថា អញ​បាន​ធ្វើ​ជា​ស្ដេច​សោយរាជ្យ​ ត្រូវ​តែ​កាន់​សណ្ដាប់​ធ្នាប់អោយសក្តិសមជាស្តេច។ បុរស​នោះ​ក៏​ដើរ​ទៅ​រក​នាង ១ រំពេច។ ប្រាជ្ញា​វៃ​វៀង​ដើរ​ទៅ​ចាត់ចែងកិច្ចការលើមនុស្ស​បាវ​ព្រាវ​ទាំង​ប៉ុន្មាន។ នាង​កូន​ស្ដេច​នឹក​ឆ្ងល់​ថា តាំង​ពី​ថ្ងៃ​ការ​មក ប្តីអញ​ដើរ​ដេក​ដោយ​ជើង​កំផែង​វាំង បែប​ជា​មនុស្ស​មិន​ដឹង​ខុស​ត្រូវ ដល់ឥឡូវ​នេះ បែរជាមាន​ប្រាជ្ញា​ឆ្លុះ​ឆ្លាត​រក​អ្នក​ឯ​ណា​ស្មើ​គ្នា។ នាង​ក៏​សួរ​ទៅ​ប្ដី​ ប្តីក៏ឆ្លើយថា គ្រូ​បង​ផ្ដាំ​បង​ថា​បើ​រៀប​ការ​ប្រពន្ធ​ថ្មី ឲ្យ​សង្កេត​មើល​កិរិយា​ស្រី​សិន ថា​បើ​ត្រឹម​ត្រូវ​សឹម​យក​ធ្វើ​ជា​ប្រពន្ធ។ ហេតុ​នេះ​បាន​ជា​បង​សង្កេត​មើល​ប្អូន​ឯង​សិន។ លុះកិរិយា​ប្អូន​ឯង​ឃើញ​ថា​ត្រឹម​ត្រូវ​ទើប​បង​បាន​មក​រក​នាងនៅពេលនេះ។ នាង​ក៏​បាន​ទៅ​ទូល​ស្ដេច​អាពុកម្តងទៀត។ លុះ​ពិនិត្យ​មើល​ឃើញ​ជា​មនុស្ស​នេះ​មាន​ដំរេះ​ប្រាជ្ញា​នឹង​រក​អ្នក​ឯ​ណា ​ស្មើ​គ្មាន ស្តេចក៏​លើក​អោយសោយរាជ្យ​ទៅ ។