ChanboKeo.com
| | | |
| ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ |
| | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | |
|
|
| Posted: 2009-05-24 21:30:30 | Replies: 0 |
សាង
 សាង
ស្រុកផុតសង្គ្រាមនាំគ្នាសាង
ភូមិគ្រិះស្រឡាងសាងថ្នល់ជាតិ
សាងសណ្ឋាគារស្រស់វរនាថ
វត្តអារាមទៀតល្អរមណីយ៍។
គ្រឹស្ថានតូចធំដុះស្កេកស្កះ
លូតលាស់ត្រចះវាតដីធ្លី
ទេសចរណ៍ចេញចូលច្រើនមូលមីរ
សំភីចង់ស្គាល់ខ្មែរលូតលាស់។
ចៃដន្យយើងសាងអាគារល្អ
ភ្លេចសាងសីលធម៌ខ្ពស់ត្រចះ
ឃ្លាតឃ្លាវិន័យក្នុងធម៌ព្រះ
ខេមរានិរាសចាកគុណធម៌។
សម័យជឿនលឿនអភិវឌ្ឍន៍
ខ្មែររៀនចេះស្ទាត់កុំព្យូទ័រ
សូមកុំភ្លេចខ្លួនសាងក្តីល្អ
ដល់ញាតិក្រីក្ររស់វិនាថ។
សាងសង់ប្រទេសមានគ្រប់ជ្រោយ
សាងអាគារហើយសាងមនុស្សទៀត
សាងទាំងសីលធម៌វប្បធម៌ជាតិ
ទើបខេមរជាតិយល់មង្គល...
អ្នកស្រី កែវ ច័ន្ទបូរណ៍
|
|
|
|
|