[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
Keo Chanbo : Khmer Poem Book 3Posted: 2009-05-24 21:38:34   Replies: 0
វាស់តម្លៃតាមទឹក

វាស់តម្លៃតាមទឹក

ទឹកលុយទឹកប្រាក់ទឹកមាសទឹកពេជ្រ
ទឹកភ្លឺរំលេចតម្លៃរបស់
ថ្លៃថោកលើទឹកវាយបានទាំងអស់
ទឹកកាត់ថ្លៃយសភ័ស្តុភារសព្វយ៉ាង។
តម្លៃជីវិតក៏វាស់ដោយទឹក
ថ្លៃខ្ពស់ពន្លឹកទឹកឆ្លុះបញ្ចាំង
តម្លៃទឹកចិត្តពិតជាក្លាខ្លាំង
ទឹកវាស់សម្រាំងកម្លាំងបុគ្គល។
មិនថាបញ្ញវន្តសេដ្ឋីឧកញ៉ា
កត្តិយសសក្តាថ្កុំថ្កើងនិមល
បើខ្វះទឹកចិត្តញាតិសើចរចល់
យសធំអស់កលល្អត្រឹមសំបក។
ទឹកចិត្តគំនិតប្រាជ្ញាស្មារតី
វាស់នូវជោគជ័យមិនអោយចាល់ច្រក
ពេជ្រត្បូងលុយកាក់ចាយទាំងកន្ត្រក
ទឹកវាស់មិនខកតម្លៃទាំងឡាយ។

អ្នកស្រីកែវច័ន្ទបូរណ៍

Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Angkor Khmer TV
Smaradey Khmer
Properties ForSale
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD