ChanboKeo.com
| | | |
| ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ |
| | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | | |
|
|
| Posted: 2009-05-24 21:46:29 | Replies: 0 |
ដើមអំពិល
 ដើមអំពិល
ដឹងថាគេបោចពេលខ្លួនលាស់ត្រួយ
ចេញក្តិបមួយរយផ្លែទំមួយពាន់
អ្នកស្រុកឡើងបេះធ្វើអាហារលាន់
អំពិលមិនទ្រាន់លាស់ត្រួយថែមទៀត។
ជាដើមអំពិលមិនខ្ជិលផ្លែផ្កា
ទាំងប្រាំងវស្សាបម្រើផៅញាតិ
ស្លឹកខ្ចីបូតស្លស្លឹកចាស់បុកទៀត
ធ្វើថ្នាំវរនាថថ្នមអ្នកកូនខ្ចី។
បោចណាស់លាស់ណាស់អំពិលដីស្រែ
បម្រើហូរហែជាតិខ្មែរប្រុសស្រី
មិនខុសអ្នកប្រាជ្ញបម្រើតិចអី
លាស់ចំណេះថ្មីចែកចាយមិនភ្លាត់។
បេះណាស់លាស់ណាស់អ្នកប្រាជ្ញបញ្ចេញ
គ្មានថ្ងៃទោម្នេញទ្រោមដើមប្រាកដ
សិស្សតាមបេះបោចគំនិតមរកត
ចែកមួយមិនភ្លាត់លាស់ទៀតរយពាន់។
គំនិតអ្នកប្រាជ្ញមិនខុសអំពិល
រាល់ថ្ងៃមិនខ្ជិលបញ្ចេញសម្ព័ន្ទ
លាស់គំនិតថ្មីចែកចាយរួសរាន់
ជាតិខ្មែរលែងភ័ន្តត្បិតពលរដ្ឋប្រាជ្ញ។
អ្នកស្រីកែវច័ន្ទបូរណ៍
|
|
|
|
|