[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
កសិកម្ម បវេណី និងជំនឿPosted: 2009-11-27 21:03:02   Replies: 0
ប៉ី

ប៉ីពកជាឧបករណ៍ភ្លេងប្រើខ្យល់។ វាស្រដៀងគ្នាទៅនឹងប៉ីអដែរ។ គេប្រើវាសម្រាប់ប្រគំក្នុងវង់ភ្លេងអារក្ស និងវង់ភ្លេងការបុរាណ។ ប៉ុន្តែគេអាចប្រគំប៉ីពកម្នាក់ឯងក្នុងពិធីលៀងអារក្ស។ ប៉ីពកចែកចេញជាអណ្ដាត និងតួ។ តួវាធ្វើអំពី ឫស្សីពកមួយសាច់ ប៉ុន្តែទុកថ្នាំងម្ខាងសម្រាប់ទប់ខ្យល់។ អណ្ដាតធ្វើអំពីលោហធាតុ(លង្ហិន)។ នៅលើតួប៉ីពកដូចប៉ីអដែរ គឺមានរន្ធសំនៀងជាច្រើន។

ប៉ីអ ជាឧបករណ៍ភ្លេងប្រើខ្យល់ គេប្រគំវាក្នុងវង់ភ្លេងអារក្ស និងវង់ភ្លេងការបុរាណ។ ប៉ីអចែកចេញជា លាំ និងតួ។ តួប៉ីអធ្វើអំពីឫស្សីឃ្លៃ ឬឫស្សីពីងពង់។ លាំ គឺជាអណ្ដាតសម្រាប់ផ្លុំឲ្យចេញសំនៀង។ នៅលើតួប៉ីអមានរន្ធសំនៀងជាច្រើន។

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com