[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
ប្រវត្តិអ្នកប្រាជ្ញ អ្នកនិពន្ធ និងតារាល្បីៗPosted: 2009-12-11 22:20:07   Replies: 0
កែវសារាត់

កែវសារាត់មានឈ្មោះពិតថា ឈុំតេះ កើតឆ្នាំច ត្រូវនឹងឆ្នាំ១៩៥៩ ភូមិវត្តកំផែង ក្រុងបាត់ដំបង ជាកូនទី២ ក្នុងចំណោមកូន៧នាក់។ ឪពុកឈ្មោះយ៉តឈុំ ម្តាយឈ្មោះគិតសារាន់ ដែលបានធ្វើមរណកាលទៅនៅឆ្នាំ១៩៧៧។

ក្រោយមក សារាត់បានរត់ភៀសខ្លួន ទៅនៅជំរុំខាវអ៊ីដាង បានរួមរស់ជាមួយនារីមួយរូបរហូតបានបុត្រមួយ ក្រោយមក ក៏បែកបាក់គ្នាទៅ។ បន្ទាប់មក សារាត់ក៏រៀបការនឹងនារីមួយរូបទៀត ឈ្មោះចន្ធូ ហើយក៏បានចេញទៅរស់នៅរដ្ឋមិនីសូតា សហរដ្ឋអាមេរិក។

មកដល់ដីថ្មី សារាត់បានបែកគំនិត មានចំណងប៉ះពាល់ នឹងក្មេងស្រីក្រោមអាយុ ហើយត្រូវបានទទួល ការអប់រំក្រោមផ្លូវច្បាប់ បន្ទាប់មកបានគេចចាកពី មិនីសូតា ទៅរស់នៅ រដ្ឋកាលីហ្វរញ៉ា។

នៅឆ្នាំ១៩៨៥ សារាត់បានចាប់ផ្តើមប្រលូក ចូលក្នុងពិភព ចម្រៀងនិងតន្រ្តី ហើយបានធ្វើការ អោយផលិតកម្មមយូរា ផលិតបាន កាសែតចម្រៀងជាច្រើន។

ដោយសារមូលហេតុតឹងរឹងរបស់ច្បាប់រដ្ឋ សារាត់រមែងរក្សាការស្ងោត់ស្ងៀម មិនសូវហ៊ានឆ្វេចឆ្វាច ជាមួយស្រីក្មេងៗ ដូចពីមុនទៀត។ ក្រោយមកទៀត សារាត់បានងាកមកច្រៀង អោយផលិតកម្មចាបមាស និង ជួងមាសវិញ។

បទចម្រៀង ដែលល្បីជាងគេ នៅសម័យនោះ មានបទ ស្រណោះដីខ្មែរ ពិសាខដើមឆ្នាំ និង រដូវភ្លៀងធ្លាក់ ជាដើម។ សារាត់ បានទទួលមរណភាព នៅខែកញ្ញា១៩៩១ នៅទីក្រុងឡុងបិច ដោយរោគមហារីកថ្លើម។

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com