[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
តំបន់ទេសចរណ៍ Tourist sitesPosted: 2009-12-14 15:31:30   Replies: 0
ប្រាសាទបាណន់

ប្រាសាទបាណន់​ ជា​រចនាបថ​​កណ្តាល​ស.ត​ទី ១១ និង​ចុង​ស.តទី ១២។ ព្រះរាជា​ដែល​បាន​កសាង​មុន​គេ គឺ​ព្រះ​បាទ​ឧទយាទិត្យា​វរ្ម័ន​ទី២ (១០៥០ ដល់១០៦៦) ក្រោយ​មក​ត្រូវ​បញ្ចប់​ដោយ​ព្រះ​បាទ​ជ័យវរ្ម័នទី៧ (១១៨១​.១២១៩)។ ប្រាសាទ​បាណន់ ​ត្រូវបានកសាងលើកំពូលភ្នំ​ ដែល​មាន​កំពស់​ប្រមាណជាង​១០០ម ដោយ​មាន​កាំ​ជណ្តើរ​ចំនួន៣៥២​កាំ​ ស្ថិតនៅក្នុង​ឃុំ​កន្ទឺ២ ស្រុក​បាណន់​ ចំងាយ​ ២៥គ,ម​ ពីទីរួមខេត្ត​បាត់ដំបង តាម​ដង​ផ្លូវ​ខេត្ត​លេខ ​១៥៥​ ស្រប​តាម​ដង​ស្ទឹងសង្កែ​​ទៅទិស​និរតី។ នៅ​ជើងភ្នំ​បាណន់មាន​គូទឹក និង​ល្អាងសំខាន់​ពីរ​ គឺ​ល្អាងព្រះទឹក និង​ល្អាងបិទមាស។ រមណីយដ្ឋាន​ប្រាសាទ​បាណន់ ​គឺជារមណីយដ្ឋាន វប្បធម៌​ ប្រវត្តិសាស្ត្រ​ផង និង​ជារមណីយដ្ឋានធម្មជាតិ​ផង ពីព្រោះប្រាសាទបាណន់ស្ថិតនៅលើ​កំពូលភ្នំដែលប្រកប​ទៅដោយធម្មជាតិ​ព្រៃព្រឹក្សា​ ដ៏ស្រស់ត្រកាល ព្រមទាំង​មាន​ទឹកស្ទឹងសង្កែ​​ ហូរជិតជើងភ្នំ ទៀត​ផង។ ភូមិសាស្ត្រ​ និង បរិស្ថាន​ជុំវិញ​ បាន​ផ្តល់​អំណោយ​ផល​​បន្ថែមទៀត ​លើ​វិស័យ​ទេសចរណ៍​ ពីព្រោះ​សងខាងដងផ្លូវ​ ទៅកាន់​រមនីយដ្ឋាននេះ​ សំបូរ​ទៅ​ដោយ​ភោគ​ផល​ដំ​ណាំ​​ កសិកម្ម​ដូចជាស្រូវ ចំការទំពាំងបាយជូរ ចំការម្នាស់ ចំការដំណាំបន្លែ និង​ចំការ​ក្រូចពោធិ៍សាត់ដ៏មានរសជាតិឆ្ងាញ់ ល្បីល្បាញពេញប្រទេស។ ដំណាំក្រូចផ្តល់ផល​ក្នុង​មួយ​ឆ្នាំ ២ ដង ហើយ​បាន​ដឹក​នាំទៅ​លក់​តាម​បណ្តា​ខេត្ត​នានា​ រួមទាំងរាជធានីភ្នំពេញផង។

Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Angkor Khmer TV
Smaradey Khmer
Properties ForSale
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD