ChanboKeo.com
| |
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ |
| | | | | | | | | | | | | | | | | | | | | | | | | | |
|
|
| Posted: 2010-02-05 22:46:57 | Replies: 0 |
ការអប់រំ
 ការអប់រំ
ការអប់រំ ពិតពុំគ្រប់ គ្រាន់នៅឡើយ
បើកន្តើយ ច្បាស់ជាស្បើយ ខើចគុណធម៌
ចេះដល់ណា គួរយល់ថា សេចក្តីល្អ
រិតបវរ បើពូតផ្តុំ ផ្សំចំណេះ។
ជំនាញណា ក៏ទាមទារ គុណធម៌ដែរ
គប្បីថែ ថួនរក្សា យ៉ាងវិសេស
វិសាលខ្ពស់ រសប្រពៃ ឆ្នៃតម្រិះ
ទើបហៅចេះ នាំជីវិត ភ្លឺពណ្ណរាយ។
គោលដៅធំ ខ្ពស់ឧត្តម គឺសូត្ររៀន
ប្រឹងប្រែងប្រៀន ប្រដៅខ្លួន ស្ងួនចិត្តកាយ
កើនគុណធម៌ ប្រសើរយស ឈ្មោះសុសសាយ
រស់សប្បាយ រសាយទុក្ខ សុខគ្រប់គ្រា៕
(ថ្ងៃ២៧មករា២០១០)
|
|
|
|
|