[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
ចម្រៀងឆ្លើយឆ្លង DuetPosted: 2011-05-18 21:57:44   Replies: 0
សាមុត សុទ្ធា

1===================
កុំភ្លេចបុប្ផាអង្គរ

(១.ប) ស្រណោះប្រាសាទអង្គរ (រួម) ក្បាច់ល្អបវរចិត្តសែនអាល័យ
(ប) កាលណោះជូបឆោមពិសី (រួម) យើងកាន់ដៃគ្នាដើរលេងកំសាន្ត
(ប) ល្អម្លេះទេប្រាសាទបុរាណ (រួម) ល្អម្លេះទេប្រាសាទបុរាណ
យើងបានទៅលេងស្រះស្រង់ ផ្កាឈូករីកល្អផូផង់ (ពីរដង)
ពេលថ្ងៃត្រង់នៅបន្ទាយស្រី ឱបុប្ផាក្រអូបពេញព្រៃ
ភ្លៀងធ្លាក់រួចថ្មីៗ ឭតែរៃយំគ្រលួច (រួម) ឭតែរៃយំគ្រលួច...

(២.ប) ទៅមើលប្រាសាទតាព្រហ្ម (រួម) មើលអង្គរធំចិត្តសែនព្រឺព្រួច
(ប) ដើរលេងវង់ធំវង់តូច (រួម) សប្បាយហាក់ដូចឃើញឋានសួគ៌ា
(ប) អង្គរវត្តធ្លាប់ជូបជុំគ្នា (រួម) អង្គរវត្តធ្លាប់ជូបជុំគ្នា ចន្ទ្រារះពេញបរមី
រាំវង់ទាំងប្រុសទាំងស្រី (រួម) រាំវង់ទាំងប្រុសទាំងស្រី (ប) ក្នុងរាត្រីក្រអូបក្លិនផ្កា
ពេលបែកគ្នាអូនស្រក់ទឹកនេត្រា អូនយំប្រាប់បងថាកុំបំភ្លេចបុប្ផាអង្គរ (រួម) កុំបំភ្លេចបុប្ផាអង្គរ ...។

2=====================
បើអង្វរ បងព្រម

១.ប) . សត្វចាបយំចេប យំចេបទំលើដើមចាន់ សត្វកា្តន់បោលក្ឌុង បោលក្ឌុងចូលក្នុងរួងក្តាម
បងឃើញស្រីបងខំដើរតាម បែកញើសរហាមដិតដាមឱរា បងដើរតាមស្រីតាមសុំសេចក្តីស្នេហា
តើចិត្តអូនរែងគិតយ៉ាងណា សូមអូនវាចាប្រាប់មករៀមផង (២ដង)។
២.ស) . សត្វចាបយំចេប កង្កែបលោតចូលក្នុងបឹង ជួបអូនពេលហ្នឹង ព្រលឹងសួររឿងស្នេហ៍ស្នង
សួរដូច្នោះហាក់ខុសទំនង មិនសមទេបងឈប់មកវាចា ឃើញគេម្នាក់ឯង ឫកខែង សុំសួរស្នេហា
មិនស្រឡាញ់នាំខូចចិន្តា សូមប្រុសមេត្តាថយចេញភ្លាមទៅ (២ដង)។
៣.ប) . មិនថយទេមុំ រៀមសូមអង្វរនួនល្អង
(ស) មិនបានទេបង បំណងប្រុសបងមិនត្រូវ
(ប) មិនបានអូនបងស្លាប់ឥលូវ អាណិតផងទៅណាពៅពិសី
(ស) ខ្ញុំស្រឡាញ់ហើយ បងអើយកុំអាលស្លាប់អី
(ប) បើអង្វរបងព្រមតាមស្រី បងសុំចាប់ដៃស្រីថ្លៃថើបសិន (២ដង )។

3===================



English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com