[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
ចម្រៀងឆ្លើយឆ្លង DuetPosted: 2011-05-18 22:03:18   Replies: 0
ប៉ែនរ៉ន ស៊ីនស៊ីសាមុត

1===============

ស្នេហ៍ពេលអារុណ

(ប) ហ្ន៎! អរុណហើយកែវបងអ្ហើយ អូនអ្ហើយ!ក្រោកឡើងព្រលឹងឆោមឆ្លៅ កុំឲ្យហួសបាន ហួសថ្ងៃផុតទៅ ឧិពាលពៅ ឧិគូរនែបឪរ៉ា គូគាប់ពីរប្រាណ ស្នេហ៍ឥតគណនា សែនសុខុម ទុក្ខក្រៀមក្រំឃ្លាតឆ្ងាយ កុំប្រែថ្មីណាស្រីជីវ៉ា មេត្តាស្នេហាក្នុងខ្ទមនិងរៀម..ហ៊ឺៗៗ ហ៊ឺៗៗ...ហ៊ឺៗៗ បានខ្លួននែបខ្លួនយ៉ាងនេះ រំជួលចិត្តម្លេះ ដូចឃើញសួគា៍ល័យ!
(ស) កុំអាលជ្រួលពេកណា៎បងណា៎ ! ដល់វេលាគង់តែជូបគ្នាណាថ្លៃ អូននៅក្បែរនេះ មិនទៅណាឆ្ងាយ នឹកតែប្រុសថ្លៃ មិនដែលលោះមួយគ្រា រសជាតិស្នេហ៍ស្នង បានចងកាមា ក្នុងវេលាដែលគន់គយ ស្នេហ៍មេត្រី រាត្រីនោះ អូនក៏បានឲ្យ ស្នេហ៍ ស្រីប្រុសថ្លៃភិរម្យអារម្មណ៍
(ប) ហ៊ឹៗៗ ហ៊ឹៗៗ ហ៊ឹៗៗ
(ស) ប្រុសស្នេហ៍គង់់ពិតបានថ្នម ស្រើបកាមារម្មណ៍ បីបមសមចិត្តថ្លៃ ...។

2==============
អ្វីហៅថាស្នេហ៍ (ចង្វាក់រាំវង់)

(ស) បង ប្រាប់អូនបានទេ ! អ្វីហៅថាស្នេហ៍ អូនឭតែគេនិយាយ?
(ប) ស្នេហ៍នេះ មានន័យវែងឆ្ងាយ តើកែវឆោមឆាយ ប្រាថ្នាចង់ដឹងធ្វើអ្វី ?
(ស) អូនចង់ស្គាល់អោយច្បាស់ ថ្ងៃក្រោយប្រទៈ កុំអោយដួងចិត្តអូនភ័យ !
(ប) កុំភ័យ ស្នេហ៍មករកស្រី បើអូនធ្វើហី ក៍វាមិនធ្វើអ្វីដែរ
(ស) យីស ! ស្នេហ៍កាចដល់ម្លឹង !
(ប) ហ្នឹងហើយគេហៅថាស្នេហ៍ !
(ស) ចុះបងតើខ្លាចវាទេ ?
(ប) អត់ទេ មាសមេ បងឥតខ្លាចទេណាស្រី !
(ស) ទេ អូនខ្លាចណាស់ស្នេហ៍ ! ព្រោះឭគេថា ធ្វើអោយឱរារីងរៃ
(ប) ស្នេហ៍បង សូមអូនកុំភ័យ បងការពារស្រី មិនអោយរីងរៃឱរា !

3=====================



English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com