[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
ចម្រៀងឆ្លើយឆ្លង DuetPosted: 2011-05-19 00:15:25   Replies: 0
សាមុតសុទ្ធា

1=============
កុំមកសួរខ្ញុំ!!

១ (ស) ទេសភាពស្រះស្រង់សែនមនោរម្យ ផ្ការីកក្រពុំអើយពណ័ចំរុះ ទេសភាពស្រះស្រង់សែនមនោរម្យ ផ្ការីកក្រពុំអើយពណ័ចំរុះ មើលមេអំបៅហើរឡើងចុះ ចង់ក្រេបលំអងកេសរផ្កា អឺអឺអើងអើយ អឺអឺអើងអើយ ។
២ (ប) រូបរាងស្រស់ប្លែកចម្លែកល្អ ដូចទេពអប្សរពីស៌ួគា រូបរាងស្រស់ប្លែកចម្លែកល្អ ដូចទេពអប្សរពីស៌ួគា ថាតើនាងមកពីណាឋានណា ហានក្លាលេងទឹកពុំអនុញាតិ អឺអឺអឺអើអើយ អឺអឺអឺអើអើយ។
៣ (ស) មិនត្...រូវចង់ដឹងមកសួរស្រី តើអ្នកជាអ្វីតាំងឱវាទ មិនត្រូវចង់ដឹងមកសួរស្រី តើអ្នកជាអ្វីតាំងឱវាទ ថាខ្ញុំលេងស្រះពុំអនុញាតិ ឬអ្នកយាមល្បាតស្រះអោយគេ អឺអឺអឺអើអើយ អឺអឺអឺអើអើយ។
៤ (ប) បានជាបងហ៊ានពោលដូច្នោះ ព្រោះខ្ញុំជាម្ចាស់ស្រះណាមាសមេ បានជាបងហ៊ានពោលដូច្នោះ ព្រោះខ្ញុំជាម្ចាស់ស្រះណាមាសមេ អ្នកណាហែលហើយគេចមិនរួចទេ ត្រូវប្រគល់ក្តីស្នេហ៍ ទាល់តែបាន អឺអឺអឺអើអើយ អឺអឺអឺអើអើយ។
៥ (ស) សូមប្រុសកុំពោលពាក្យផ្តេសផ្តាសស្រះនេះគ្មានម្ចាស់ទេណាប្រុសប្រាណ សូមប្រុសកុំពោលពាក្យផ្តេសផ្តាសស្រះនេះគ្មានម្ចាស់ទេណាប្រុសប្រាណ មានតែទេពធីតាទើបហែលបាន សុខសាន្តជួបហើយកុំសង្ស័យ អឺអឺអឺអើអើយ អឺអឺអឺអើអើយ។
៦ (ប) ខ្ញុំមិនដែលស្គាល់ទេពធីតា ម្តេចហ៊ានពោលថាយ៉ាងនេះន័យ ខ្ញុំមិនដែលស្គាល់ទេពធីតា ម្តេចហ៊ានពោលថាយ៉ាងនេះន័យ នាងចង់អួតខ្លួនឬចរណៃ សូមនាងស្រដីអោយសមផង អឺអឺអឺអើអើយ អឺអឺអឺអើអើយ។
៧ (ស) ទោះខ្ញុំជាអ្វីក៏ដោយចុះមិនត្រូវការប្រុសសួរខុសទំនង ទោះខ្ញុំជាអ្វីក៏ដោយចុះមិនត្រូវការប្រុសសួរខុសទំនង អ្នកមិនមែនទេព្តាស្តេចឡើយបង កុំមកចង់គ្រប់គ្រងត្រួតត្រាខ្ញុំ!។

2=====================
ព្រលិតបឹងស្រី

I) (ប) យើងអុំទូកទៅទៅដកព្រលិត ក្បែរផ្ទះឆោមស្និទ្ធិនៅជិតបឹងធំ នៅជិតបឹងធំ ក្បែរផ្ទះស្រីមុំបឹងគ្រំខ្យងខ្ចៅ អើងអើយបឹងគ្រំខ្យងខ្ចៅ។
II) (ស) អ្នកប្រុស អ្នកប្រុសអ្នកមកពីណាវាយឬកសង្ហារ ប្រាថ្នាមកចង់ចែចូវ មកចង់ចែចូវ ថយចេញភ្លាមទៅ កុំនៅប្រយត្ន័ខ្មាស់គេអើងអើយប្រយត្ន័ខ្មាស់គេ។
R) (ប) អូនស្រី អូនស្រីបើបានជួបហើយ ចូរកុំព្រងើយ បងសុំដកបានឬទេ ដកបានឬទេ ដកយកទាំងស្នេហ...៍ មកថែទុកក្នុងឱរ៉ា អើងអើយទុកក្នុងឱរ៉ា។
III) (ស) ព្រលឹតព្រលឹត ក្រែងដុះក្នុងបឹង
(ប) សួមស្រីកុំខឹងបងដកយកទាំងម្ចាស់វា ដកទាំងម្ចាស់វា
(ស) បើដកព្រលិត អូនគិតតែតាមត្រូវការ
(ប) ទេ សូមដកយកទាំងម្ចាស់ហើយ។

3=========================
សុំស្លា

(១.ប) . ស្រីតូចទ្រម៉ែ ដើរតាមភ្លឺស្រែស្រង៉ែបាំងបាត់ ហាអើយ (២ដង)
បងខំដើរស្កាត់ សុំស្លាមួយម៉ាត់ អូនដាច់មេត្តា ពិតមែនហើយ ! អូនដាច់មេត្តា។
(២.ស) . ស្លាបងពេញថ្នក់ ម្តេចមកកុហក់ថាបងអត់មានស្លា ហាអើយ (២ដង)
(ប) ស្លានៅត្រង់ណា សូមកែវជីវ៉ាបង្ហាញគេផង ពិតមែនហើយ ! បង្ហាញគេផង។
(៣.ស) . ជាតិជាមនុស្សខិល រប៉ិលរប៉ូចគ្មាននរណាដូចបង ហាអើយ (២ដង)
ស្លាលាក់ក្រោយខ្នង សូមប្រុសបងយកចេញឆាប់រ៉ា ពិតមែនហើយ ! យកចេញឆាប់រ៉ា។
(៤.ប) . ស្លាបងមានពិត តែចិត្តរៀមប៉ងចង់ ចូលទាក់ទងស្នេហា ហាអើយ (២ដង)
(ស) ស្នេហ៍ឆសុំស្លា ខ្ញុំមិនត្រូវការសូមលាសិនហើយ ពិតមែនហើយ ! សូមលាសិនហើយ ។

4==============
ស្រស់ដូចគ្នា

(ប) . កែវអ្ហើយ កែចកុំសង្ងំស្ងៀម កែវចេញមកភ្លាម មើលរៀមស្រស់ឫទេ ? បងស្រស់ណាស់ ឈ្នះអស់ប្រុសស្រុកខ្មែរ នេនទុំក៍ចាញ់បងដែរ មើលនែ៎ ! បងបងស្អាតមែន
បងស្រស់ណាស់ឈ្នះសម្រស់ចៅរិទ្ធសែន ស្អាតមែនទែន ឈ្នះទាំងព្រះរៀម
អូនប្រយ័ត្នចុកឈាម ស្តាយរៀមបានគេផ្សេង។

(ស) . អូនក៏ល្អជាងនាងទាវដែរ ស្រីៗស្រុកខ្មែរចាញ់ទេសម្រស់ស្រី អូនសែនស្រស់ ឈ្នះសម្រស់នាងកង្រី ឯនាងសិតាពិសី ល្អអីចាញ់អូនទេ (ប) បងក៏ស្រស់ (ស) អូនក៏ស្រស់ជាងគេ (ប)
បើអញ្ចឹងស្រស់ដូចគ្នាទេ ត្រូវតែស្នេហ៍បងទៅព្រលឹង (ស) ចូលដណ្តឹងអូនទៅ ។

5==================
♪ ♫ ♬ ប៊ូស្រាស្នេហាយើង ♪ ♫ ♬

♪ ♫ ♬ កាន់ហត្ថារៀមរ៉ាណាម៉ុម
ស្តាប់រៃយំនិងឃ្មុំក្រេបផ្កា ♪ ♫ ♬
♪ ♫ ♬ ជាសុបិន្តឬជាវាសនា
ក្រេបរសជាតិប៊ូស្រាជ្រោះភ្នំ ♪ ♫ ♬

♪ ♫ ♬ ឆ្លងតាមបងកាត់ទឹកថ្លាឆ្វេង
ក្បង់ទឹកលេងស្តាប់ភ្លេងរងំ ♪ ♫ ♬
♪ ♫ ♬ ជាសំលេងទឹកជ្រោះដងភ្នំ
ហូរប្រគំឃាត់ដំណើរយើង ♪ ♫ ♬

♪ ♫ ♬ ហូៗៗ ហូៗៗ ខ្យល់ជំនោរមណ្ឌលគិរី,
ផ្ការីកក្រអូបសព្វទិសទី នាំអោយយើងទាំងពីរ អាល័យ ♪ ♫ ♬

♪ ♫ ♬ ចិត្តមិនចង់ឃ្លាតទៅវិញសោះ
នឹកស្រណោះតែជ្រោះប៊ូស្រា ♪ ♫ ♬
♪ ♫ ♬ ជាគង្គាកំដរគូសង្សារ
ក្រេបរសជាតិស្នេហានៃយើង ♪ ♫ ♬

6===============================






English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com