[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
ចម្រៀងឆ្លើយឆ្លង DuetPosted: 2011-05-19 00:24:54   Replies: 0
បុរសឆ្លើយឆ្លង

ចាប៉ីផ្តោះផ្តង ដោយស៊ីនស៊ីសាមុតនិងមាសសាម៉ន

១-អើអើងអើយ លើកហត្ថឡើងប្រណម្យ បង្គំអស់ញាតិទាំងប្រុសស្រី(ពីរដង)
ស្តាប់ចម្រឿងខ្ញុំច្រៀងចាប៉ី បើមានទាស់អ្វីសូមប្រណីផង ចឺណានាងណា បើមានទាស់អ្វី សូមប្រណីផង។

២- អើអើងអើយ ព្រោះខ្ញុំនៅកំលោះ ស្រណោះផងចុះបើខុសឆ្គង (ពីរដង) ទើបនឹងជួបអស់លោកម្តង បំណងច្រៀងជូនអស់លោកកំសាន្ត ចឺណានាងណា បំណងច្រៀងជូនអស់លោកកំសាន្ត។

៣- អើអើងអើយ ខ្ញុំជាសុភាពបរុស មិនចូលចិត្តសោះស្រាកញ្ឆាសៅម៉ាន (ពីរដង) អាណិតខ្ញុំសុំរាប់អាន ប្រុសស្រីគ្រប់បា្រណកុំប្រកាន់អី ចឺណានាងណា ប្រុសស្រីគ្រប់ប្រាណកុំប្រកាន់អី។

៤- អើអើងអើយ តទៅខ្ញុំសូមច្រៀង ចម្រៀងរៀបរាប់ពីស្រីៗ (ពីរដង) មាននាងខ្លះនឹកចង់បានប្តី ជាន់ចានជាន់ល្អីទាល់តែបាក់បែក ចឺណានាងណា ជាន់ចានជាន់ល្អីទាល់តែបាក់បែក។

៥- អើអើងអើយ នាងខ្លះចង់បានប្តីក្មេង បើប៉ះដៃក្រងែងកុំអោយតែដងវែក (ពីរដង) បើច្រមុះក្រពិតសូមអោយតែជាភ្នែក នាងខ្លះចង់ប្លែកចង់បានអើគ្រូសូត្រ ចឺណានាងណា នាងខ្លះចង់ប្លែកចង់បានគ្រូសូត្រ។

៦- អើអើងអើយ ខ្លះចង់បានប្តីហ៊ឺហា បើសិនផឹកស្រាអោយតែផឹកស្លូត (ពីរដង) បើចេះភរកុំអោយ តែលាយភូត បើទុកជាមុខខ្មូតកុំអោយតែកើតស្រែង ចឺណានាងណា បើទុកជាមុខខ្មូតកុំអោយតែកើតស្រែង ។

៧- អើអើងអើយ លោកអ្នកគិតមើលចុះ ស្រីៗទាំងអស់គិតខុសមិនបាច់ថ្លែង (ពីរដង) បែរមិនស្រលាញ់ខ្ញុំ ខ្ញុំនៅម្នាក់ឯងស្វែងរកគូព្រេងៗឯណាទៀត ចឺណានាងណា ស្វែងរកគូព្រេងៗឯណាទៀត?

៨- (សាម៉ន) ឈប់! ឈប់សិន!!! ហាអើអើងអើយ អស់លោកកុំជឿអី មនុស្សនេះចង្រៃចិត្តចោលម្សៀត (ពីរដង) មានប្រពន្ធហើយចង់បានប្រពន្ធទៀត មារយាទបែបហ្នឹងដេញចេញទៅ .
(សាមុត) ចឺណានាងណា អញមិនទៅ អញមិនទៅ!

៩- (សាមុត) អើៗៗអើយ តើឯងមកពីណា មើលអញដូចជាខ្មាំងសត្រូវ? (ពីរដង)
(សាម៉ន) នែ! សុំប្រាប់អោយហើយទៅ ប្រពន្ធហៅអោយទៅផ្ទះ យ៉ឺណាៗនាងណា ប្រពន្ធហៅអោយទៅផ្ទះ!

១០-(សាម៉ន) អេហាអើអើងអើយ!!! អស់លោកសុំកុំជឿ.
(សាមុត) នែ! អាកន្តឿកុំថាតែផ្តាស់! .
(សាម៉ន)អស់លោកសុំនែកុំជឿ!!!
(សាមុត)នែអាកន្តឿកុំថាតែផ្តាស់! នែ! លោកបង កុំមុខក្រាស់ មានប្រពន្ធស្មោះ កុំអួតថាកម្លោះអី ចឺណានាងណា មានប្រពន្ធស្មោះកុំអួតថាកម្លោះអី។

2==================
ជ័យលក់នំបញ្ចុក
ច្រៀងដោយ:ស៊ីន ស៊ីសាមុត នឹង តា សាលួត

អឺងអើយ អឺងអើយ
១. អរុណរឿងរះលើមេឃា សត្វចាកនិទ្រាស្រែកអឺងកង (ពីរដង)
ពពេចពពូលនិងត្រយង ស្រែកយំឆ្លើយឆ្លងក្បែរជលសារ។
២. ពេលព្រឹកព្រះសង្ឃឆាន់បបរ ឥសីស្លៀកសគង់ឆាន់ស្លា (ពីរដង)
ហេតុនេះអញ្ជើញញាតិការ ជួយពិសានំខ្ញុំពីរបីចាន។
៣. អឺងអើយ នំបញ្ចុកជ័យខ្ញុំមកដល់ហើយ អស់មាមីងអើយសូមប្រណី (ពីរដង)
អញ្ជើញពិសាទាន់ថ្មីៗ មួយចានពីរបីដោយមេត្តា។
៤. អន្លក់ស្រក់ៗមានមិនខ្វះ ជូនញាតិក្មេងចាស់តាមត្រូវការ (ពីរដង)
កញ្ឆែតបោះពួយកំពីងពួយផ្កា សូមញាតិពិសាកុំបង្អង់។
៥. ត្រយូងចេកក្ដឹបខ្សឹបនាងព្រលឹត ត្រួយរាំងស្នេហ៍ស្និទ្ធនាងរំចង់ (ពីរដង)
ត្រកួនខ្ចីស្រស់ខ្ញុំប្រាប់ឲ្យត្រង់ ផ្កាស្នោរីកខ្ញង់ចង់នាងកន្ធំថេតអើយ ហៃអឺ អឺងអើយ។
៦. ឈប់ៗ អញប្រាប់ឯងឲ្យដឹង ទុកជាដំណឹងអាកំហូចអើយ (ពីរដង)
ទីនេះជាទីរបស់អាច្រូច មិនគួរឯងខូចមកឆាឆៅ។
៧. លោកបងច្រូចអើយកុំខែងពេក ធម្មតាក្រោមមេឃគេរស់នៅអើយ (ពីរដង)
នរណារកបានក៏រកទៅ ឲ្យតែមានផ្លូវស្រេចលើគេ។
៨. អេ! ឯងនិយាយនេះពិតជាខុស ខ្វះអ្វីប្អូនប្រុសផ្លូវទំនេរអើយ (ពីរដង)
ទៅណាទៅៗកុំរំខានគេ នាំឲ្យអញអេលក់មិនដាច់។
៩. អេឬមិនអេក៏ហីទៅ មិនបាច់ង៉ូវៗដូចឆ្កែប្រកាច់អើយ (ពីរដង)
រឿងនេះខ្ញុំសូមប្រាប់ឲ្យស្រេច បើលក់មិនដាច់ថយចេញទៅ។
១០. អ៎ា!ផ្លូវនេះជាផ្លូវអញធ្លាប់រកស៊ី បងប្អូនមូលមីរគ្រប់លំនៅអើយ (ពីរដង)
តែងស៊ីនំអញគ្រប់រដូវ ស៊ីច្រើនពេកកូវមិនដែលខាន។
១១. ថ្ងៃនេះជាថ្ងៃអន្សាហើយ គេមិនស៊ីឡើយនំមិនស្អាត
បើលក់មិនដាច់វាសល់តែកាតអើយ លោកបងឯងខាតធ្វើមាត់ស្ញេញ។
១២. យ៉ើ! ហ៊ានមើលងាយដល់អញផង ប្រយ័ត្នអញពួយមួយខ្មងឲ្យក្ស័យ
សាច់ដុំសង្វិតប៉ប៉ិនមេដៃ ទោះចៃក៏វាមិនខ្លាចដែរ។

3======================




English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com