[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
ប្រវត្តិអ្នកប្រាជ្ញ អ្នកនិពន្ធ និងតារាល្បីៗPosted: 2011-12-12 11:48:57   Replies: 0
គំនូរដោយស្នាដៃ វិចិត្រករញឹកឌឹម

គំនូរពណ៌ទឹក៖ កុលាបខ្មែរអាកាសចរ ឆ្នាំ១៩៧៤ គូរដោយ កំពូលវិចិត្រករខ្មែរ លោក ញ៉ឹក ឌឹម (១២ កុម្ភៈ ១៩៣៤ - ១៦ ធ្នូ ១៩៧៨)។

** លោក ញ៉ឹក ឌឹម (ប្រពន្ធ ឈ្មោះ ម៉ៅ សាម៉េន មានកូន៦នាក់ ប្រុស៣ ស្រី៣) កើតនៅភូមិរាប ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង មានទេព្យកោសល្យ ខាងគូរគំនូរ តាំងពីក្មេង, បញ្ចប់បឋមសិក្សា ឆ្នាំ១៩៤៦, បញ្ចប់ ផ្នែកគំនូរបុរាណ នៅសាលាសិល្បៈកម្ពុជា ឆ្នាំ១៩៥៤ (សព្វថ្ងៃ ជាផ្នែកមួយ នៃសកលវិទ្យាល័យ ភូមិន្ទ វិចិត្រសិល្បៈ) , ផ្តើមការងារដំបូង នៅក្នុងស្ថានទូតអាមេរិក ក្រុងភ្នំពេញ។

១៩៥៧ ទៅហ្វីលីពីន៦ខែ ដើម្បីគូរ និងបោះផ្សាយសៀវភៅ, ទៅអាមេរិកពី ១៩៦៣ ដល់ ១៩៦៧ ដើម្បីរៀនពីរបៀប ធ្វើគំនូរជីវចល។ ទទួលជ័យជំនះ ក្នុងការប្រលងប្រជែងមួយ ដែលរៀបចំដោយ Walt Disney សម្រាប់ស្នាដៃឈ្មោះ «បណ្ឌិតទន្សាយ» (The Wise Rabbit)។ ក្រោយមក រៀបចំ គូរគំនូរ ដាក់ក្នុងសៀវភៅចម្រៀង ដែលជាស្នាដៃនិពន្ធ របស់សម្តេចតា នរោត្តមសីហនុ។ គាត់ចូលចិត្ត គូរគំនូរ បែបចំអកឬកំប្លែង បោះផ្សាយ លើទំព័រទស្សនាវដ្ដីជាច្រើន។ ក្រៅពីគំនូរ គាត់បាននិពន្ធ ប្រលោមលោក និង ចម្រៀងបានមួយចំនួនផងដែរ។ លោកជាមិត្ត ដ៏ជិតស្និទ្ធម្នាក់ របស់លោកស៊ីនស៊ីសាមុត

Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Angkor Khmer TV
Smaradey Khmer
Properties ForSale
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD