[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Special Khmer Poetry/Other LiteraturePosted: 2012-11-12 21:03:04   Replies: 0
សាលាសំណាក់

សាលាសំណាក់

ប្រពៃណី ក្នុងការបង្ហាញ ទឹកចិត្តសប្បុរសធម៌របស់ខ្មែរ ដ៏វិសេសវិសាលមួយ ក្នុងសង្គមខ្មែរ គឺ ការសង់សាលាសំណាក់ ដើម្បីជូន អ្នកដំណើរនានា តាមផ្លូវ ចូលជ្រកសម្រាក អោយមានទីសុវត្ថិភាព ផុតពី កំដៅថ្ងៃខ្លាំង ពីព្យុះភ្លៀង ឬយប់ងងិត ពិបាកធ្វើដំណើរ។

នៅក្នុងសាលានេះ គេមានដាក់ពាងធំមួយ ដែលគេរែកទឹកបំពេញ អោយពេញជារៀងរាល់ថ្ងៃ ជាប់ជានិច្ច ព្រមទាំងមានដាក់ត្រឡោក ឬផ្តិលស្ពាន់ សម្រាប់អ្នកដំណើរ ដួសទឹកបរិភោគ បំបាត់សម្រេកផង។ នៅពេលណា ទឹកស្រកចុះក្រោមកន្លះពាង អ្នកភូមិក៏ប្រវាសគ្នា រែកបំពេញវេញភ្លាម។ មូលហេតុទីមួយ គឺជាសក្ខីកិរិយាបង្ហាញ នូវសប្បុរសធម៌បរិសុទ្ធពិតៗ។ ទីពីរ គឺបង្ហាញនូវស្មារតីទទួលខុសត្រូវ និងការមានសមានចិត្ត ជួយជ្រោមជ្រែង និងឈឺឆ្អាលចំពោះគ្នា នៅក្នុងគ្រាខ្វះខាត។ ទីបី គេមានជំនឿថា កាលណា គេទុកបណ្តោយ អោយទឹកក្នុងពាង ស្រកចុះនៅក្រោមកន្លះពាង ពពួកអ្នកស្រុកក្នុងភូមិ នឹងទទួលបណ្តាសា រកស៊ីធ្វើការ មិនចម្រុងចម្រើនឡើយ។

ទំនៀមទម្លាប់នេះ បាននៅសល់បន្តមកដល់សព្វថ្ងៃ នៅតំបន់ខ្លះៗនៃប្រទេសខ្មែរ ជាពិសេស តំបន់ឆ្ងាយក្រុង និង ទីផ្សារ។

អ្នកស្រី កែវ ច័ន្ទបូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com