[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
កសិកម្ម បវេណី និងជំនឿPosted: 2013-03-22 19:02:11   Replies: 0
រំដួល

រំដួល៖

រំដួលជាប្រភេទដើមឈើព្រៃ អាចមានកំពស់ខ្ពស់ រហូតដល់ទៅ ១២ ម៉ែត្រ មានសំបកពណ៌ត្នោត ផ្កាពណ៌លឿង មានត្របកទន់ស្តើងជាង ផ្កាក្រវាន់ដែលមាន ផ្កាលឿងស្រាល ត្របកក្រាស់ មានដើមជាប្រភេទដើមវល្លិ ដុះទាបៗនៅក្បែរមាត់ទឹក។

ផ្ការំដួល មានក្លិនក្រអូប នៅពេលរសៀល និងព្រលប់ មានផ្លែជាចង្កោមៗ ពណ៌ក្រហមខ្មៅ រលោងស្រដៀងនឹងព្រីង ពេលទុំមានរសជាតិជូអែម អាចបេះបរិភោគបាន។ ក្រោយៗមក ខ្មែរយើងបានបែកគំនិត យកគ្រប់ពូជរំដួល មកដាំនៅក្នុងភូមិ និង ដីក្រុង ដើម្បីជាម្លប់ផង ជាគ្រឿងក្រអូបអប់បរិវេណលំនៅឋាន។

ដោយសារផ្ការំដួលមានក្លិនក្រអូបល្អ ខ្មែរបុរាណ ច្រើនយកផ្កា ទៅផលិតអប់ជាក្រមួនលាបមាត់នារីៗ។ សំខាន់ជាងនោះទៅទៀត កវិខ្មែរ បាននិពន្ធទំនុកច្រៀង កំណាព្យ ឬ ប្រលោមលោក សម្តែងក្តីសោមនស្ស ចំពោះសោភ័ណនិងគន្ធពិដោរ របស់ផ្កា យ៉ាងប្រជាប្រិយពេញប្រទេស ទៀតផង។

ជួនកាលទៀត ចាស់ៗជំនាន់មុន កាត់ដើមរំដួល យកមកកែឆ្នៃ ធ្វើជាគ្រឿងសង្ហារិមក្នុងផ្ទះ ហើយបេះផ្លែលក់ ដើម្បីដោះស្រាយជីវភាពគ្រួសារ។

អ្នកស្រី កែវ ច័ន្ទបូរណ៍

Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Angkor Khmer TV
Smaradey Khmer
Properties ForSale
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD