[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Keo Chanbo : Khmer songsPosted: 2016-06-04 09:41:29   Replies: 0
សត្វគោ

ស្នាដៃទី៤០ សូមឧទ្ទិសជូន លោកកវីរៀមច្បង គង្គប៊ុនឈឿន

សត្វគោ

រស់ធ្វើការហត់ស្លាប់ហុចផល
ផលសាច់ឈាមផ្តល់ជនគ្រប់យស
យសទន់ទាបតូចឬខ្ពង់ខ្ពស់
ខ្ពស់ទាបទាំងអស់ឆីគោខ្មែរ។

ខ្មែរនៅឆ្ងាយជិតយិតសាច់គោ
គោពិតមិនសោ ល្អឥតបែរ
បែរស្បែកខ្លួនស្វិតវេញជាខ្សែ
ខ្សែគោប្រើជាប់រាប់បានយូរ។

យូរលង់តកេរដល់កូនចៅ
ចៅបានប្រយោជន៍ចូលហែហូរ
ហូរត្រងសូម្បីលាមកគោ
គោផ្តល់ផលពោរយក៍មិនអស់។

អស់ជនទាំងឡាយគ្រប់កាយប្រើ
ប្រើគោសើវើមិនគិតសោះ
សោះថាគោនឿយយ៉ាងណានោះ
នោះព្រោះអាងគ្នា ជាសត្វ គ។

គ ពិតមិនស្តីន័យខ្លឹមសារ
សារសព្ទចរចាឃើញអ្នកភរ
ភរមាត់អ្នកប៉ិនមិនញិនជោរ
ជោរប្រាជ្ញដូចចោរ សោជាងខ្ញុំ។

ខ្ញុំពិតប្ញទ្ធិទាបតូចជាអ្នក
អ្នកមានប្ញទ្ធិជាក់មិនបាច់សុំ
សុំកាប់សម្លាប់ទាបដូចខ្ញុំ
ខ្ញុំ គ ស្លាប់សម សល់ប្រយោជន៍។

ពន្យល់ពាក្យ ៖ សោ = សោគំរក់

អ្នកស្រី កែវ ច័ន្ទបូរណ៍



English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com