[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Keo Chanbo : Khmer songsPosted: 2016-06-09 00:33:56   Replies: 0
ដូងលៃ

ស្នាដៃទី៤៣ សូមឧទ្ទិសជូនលោកកវីរៀមច្បង គង្គប៊ុនឈឿន

ដូងលៃ

ដូងអើយដូងលៃ ដុះកណ្តាលព្រៃ នាឆ្នេរសមុទ្រ
ជូនក្បែរជើងភ្នំ ខ្ពស់ហួសកំណត់ ដូងលៃលូតផុត លើសអស់ព្រឹក្សា។

អនិច្ចាដូងប្រាំង ដូងលៃស្គមស្គាំង ប្រឹងលូតកាយា
ដកដើមវែងខ្ពស់ អួតអង្គរូបា ភ្លេចនឹកគិតថា ជីវ៉ារៀវស្តួច។

ខ្ពស់អើយសែនខ្ពស់ ចុងអណ្តែតហោះ អាកាសគ្រលួច
ផ្លែវិញល្អិតៗ ដើមក៏រៀវតូច ព្រោះចិត្តគិតគួច លួចចង់រកខ្ពស់។

ដូងអើយដូងលៃ តើអ្នកល្អអ្វី សំគមដូច្នោះ?
ប្រឹងខំតែលូង ដងដើមអោយខ្ពស់ ភ្លេចឱជារស បណ្តុះជាតិផ្លែ។

សែនស្តាយផ្លែដូង បេះបានយិតយោង សណ្តោងហូរហែ
ផ្លែបេះច្រើនធ្លាយ ប្រយោជន៍សឹងតែ មិនបានដូងស្រែ ដើមតឿម៉ាធ្លាយ។

ដូងអើយដូងលៃ កុំលូតពេកថ្លៃ ឆ្ងាយញាតិអាយនាយ
ទាបខ្លះក៏ល្អ ចរចិត្តរីករាយ ផ្លែច្រើនយោងធ្លាយ ញាតិងាយយោងផល។

ដូងអើយដូងលៃ ចរខ្ពស់ធ្វើអ្វី យោលធាងរចល់
ផ្លែល្អិតយ៉ាកបេះ ខ្ពស់ដើមខើចផល ញាតិផៅសែនឆ្ងល់ ដូងលូតខើចរស។

អ្នកស្រី កែវ ច័ន្ទបូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com