[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Keo Chanbo : Khmer songsPosted: 2016-06-09 02:02:31   Replies: 0
ផ្កាគោរពនិងផ្កាបូជា

ស្នាដៃទី៤៤ សូមឧទ្ទិសជូនលោកកវីរៀមច្បង គង្គប៊ុនឈឿន

ផ្កាគោរពនិងផ្កាបូជា

ផ្កាមួយមានឈ្មោះពិរោះប្រពៃ ខេមរាប្រុសស្រីគ្រប់វ័យគោរព
ពេលមានពិធីឱនក្បាលគំនាប់ ផ្កាស្លាចងភ្ជាប់មេត្រីគ្រួសារ។

មេបាចាស់ទុំជុំញាតិទាំងហ្វូង មូលមីរអឺងកងប្រស់សាធុការ
គូគ្រងក្រាបផ្ទឹមនឹមទ្វេកាយា ត្រកងផ្កាស្លាសញ្ញាមង្គល។

ផ្កាស្លាត្រងត្រៀមទំនៀមទំលាប់ ផ្កាស្រស់ចងភ្ជាប់គូគាប់និមល
ផ្កាស្លាមានន័យជោគជ័យភោគផល ទាំងគូសូមយល់មង្គលវរលក្ខណ៍។

ផ្កាស្លារីស្រស់នៅឯដើមលៃ ខុសប្លែកផ្កាថ្មីដុះឯបឹងភក់
កណ្តាលវាលស្រែជាមួយត្រែងកក់ តែគុណអនគ្ឃអនេគថ្កើងថ្កាន។

គ្រោះភ័យអាសន្នបន់សុំពរព្រះ ខេមរារវៀសបេះផ្កាកល្យាណ
ថ្វាយដល់ពុទ្ធអង្គបវរត្រ័យឋាន ផ្កាស្រស់ភុំផានបម្រើមិនណាយ។

ជាតិជាផ្កាឈូកលូកបេះរាល់ថ្ងៃ ថ្វាយរតនត្រៃមិនដែលនឹកស្តាយ
ប្រជានគរជាវផ្កាប្រញាយ បង្គំថ្វាត់ថ្វាយបួងសួងគ្រប់គ្នា។

ពិតមែនតែផ្កាដុះពីបាតបឹង តែផ្កាព្រលឹងនាំសុខរមនា
បម្រើញាតិផៅពេញដែនធារា ប្រយោជន៍ផលហៀរសោភាឧត្តម។

ផ្កាទាំងពីរនាមត្រៀមខ្លួនបម្រើ ប្រជាប្រសើរអោយយល់ភិរម្យ
ថែថួនគ្រួសារដោយភាពសុខដុម ផ្កាពីរមុខរួមប្រស់ព្រំជីវិត។

អ្នកស្រី កែវ ច័ន្ទបូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com