[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Keo Chanbo : Khmer songsPosted: 2016-06-29 23:35:31   Replies: 0
អនុស្សាវរីយ៍បាត់ដំបង

ស្នាដៃទី៥៥ សូមឧទ្ទិសជូន លោកកវីរៀមច្បងគង្គប៊ុនឈឿន

មន្តបាត់ដំបង

អស់៤០ឆ្នាំឃ្លាតស្រុកកំណើត ទឹកដីល្អឆើតខែត្របាត់ដំបង
ឥលូវវិលវិញដូចចិត្តគិតផ្សង ឱ!បាត់ដំបងចំណងចិត្តស្នេហ៍។

ដួងចិត្តកញ្ជ្រោលពោលប្រាប់ថានឹក ដែនដីដែនទឹកស្រុកភូមិពុកម៉ែ
ធ្លាប់ធ្វើចំការធ្លាប់ឆ្ការដីស្រែ ដាំស្រូវហូរហែជូនខ្មែរពិសា។

ឱ!ភ្នំសំពៅផៅភ្នំក្រពើ ភ្នំអណ្តើកទើរបាណន់សន្យា
ភ្នំអធិបតីព្រៃព្រឹក្សបព្វតា ដៅអនុស្សាញាតិការអឺងកង។

ដងស្ទឹងសង្កែធ្លាប់ថែដំណាំ បងប្អូនចំណាំធ្វើស្ពានដើរឆ្លង
រដូវប្រាំងស្ងួតហួតអស់ទឹកផង តែទឹកចិត្តហោងហៅពេញភក្តី។

ដំណាំដាំដុះផ្លែផ្កាច្រុះដើម ដែនដីល្បីឆ្នើមអ្នកប្រាជ្ញកវី
អ្នកនិពន្ធខ្មែរបញ្ញវ័ន្តគ្រប់វ័យ អ្នកចម្រៀងល្បីថ្នាលបាត់ដំបង។

វត្តច្រើនហែហូរតាមដងស្ទឹងថ្លា និម្មិតសញ្ញាបញ្ញាចងក្រង
គម្ពីរចារប្រៀនកូនចៅប្អូនបង ញាតិបាត់ដំបងត្រងសុវិជ្ជា។

មិនថាអតីតឬបច្ចុប្បន្ន ដែនដីមានមន្តបណ្តុះគ្រប់គ្នា
អោយថ្កើងបញ្ញាត្រកុំទ្រព្យា ល្បីល្បាញនាមាជួយគ្នាចម្រើន។

ឃើញស្រុកត្រកាលចិត្តត្រអាលក្រៃ អារម្មណ៍រំពៃដៃជើងក្រវើន
ព្យាយាមបណ្តុះបញ្ញាកកើន កូនខ្មែរចម្រើនចម្រុងចេរកាល។

អ្នកស្រី កែវ ច័ន្ទបូរណ៍



English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com