[Home] [Photos] [Forum] [Music] [Docs] [Contact] [Members] [Sign In]

 

GUEST

ChanboKeo.com
About
ទិដ្ឋភាពពីលើអាកាស
ទិដ្ឋភាពប្លែកៗនៅប្រទេសខ្មែរ
  Camboda.com
English-Khmer.com
Keo Chanbo : Khmer songsPosted: 2016-07-09 00:16:19   Replies: 0
រំដួលដងស្ទឹង

ស្នាដៃទី៦៤ សូមឧទ្ទិសជូន លោកកវីរៀមច្បង គង្គប៊ុនឈឿន

រំដួលនាថស្រី

១- រំដួលនាឋស្រី ប្រិមប្រិយ៍ម៉្លេះទេ
ឃើញហើយលង់ស្នេហ៍ បុប្ផាដងស្ទឹង
សង្កែមាសអើយ ស្រស់ណាស់ព្រលឹង
បងសួរចង់ដឹង មានម្ចាស់ឬនៅ? មែនហើយ មានម្ចាស់ឬនៅ?

២- រំដួលនាឋអើយ ឆ្លើយប្រាប់បានទេ
កូនចៅពុកម៉ែ ថែថួនល្អកូវ
យល់សម្ផស្សអូន លង់ស្នេហ៍ស្រីពៅ
រំដួលឆោមឆ្លៅ កូនចៅលោកណា? មែនហើយ កូនចៅលោកណា?

បន្ទរ- បើសិនបងស្មគ្រ សុំកាត់បេះដូង
ផ្ញើទ្រូងទងវង ទទួលទេជីវ៉ា
ជីវិតបងមួយ ចងជាប់ទងផ្កា
រំដួលបុប្ផា ដងស្ទឹងសង្កែ។ មែនហើយ ដងស្ទឹងសង្កែ។

៣- រំដួលនាឋស្រស់ សម្ផស្សល្អឯក
គាប់ចិត្តគាប់ភ្នែក ស្រស់កូនពុកម៉ែ
អត្តសញ្ញាណ បុប្ផាដីខ្មែរ
ដងស្ទឹងសង្កែ ក្រុងបាត់ដំបង! មែនហើយ ស្នេហ៍តែនួនល្អង។

៤- រំដួលនាឋអើយ ឆ្លើយប្រាប់កុំខាន
បងស្មគ្រកល្យាណ ព្រមទេទងវង
ដងស្ទឹងសង្កែ បងថែបេះដូង
ជូនព្រលឹងបង រំដួលដងស្ទឹង! មែនហើយ ណា៎កែវព្រលឹង!!

អ្នកស្រី កែវ ច័ន្ទបូរណ៍

English-Khmer.com
Angkorwat DVD Store
Cambodia Photos
Khmer Magazines
English-Khmer Dictionary
Cambodian Music
Smaradey Khmer
Phnom Penh
Khmer Dating
KHMER DVD STORE
ANGKORWAT DVD
English-Khmer.com